You are currently viewing ឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី ដឹកនាំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តកណ្តាល

ឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី ដឹកនាំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តកណ្តាល

កណ្តាល៖ ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តកណ្តាល លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តកណ្តាល។ ដោយបានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក ជុន វណ្ណី មេបញ្ជាការរងខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក លោកស្រី មេបញ្ជាការរងខេត្ត នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យ នាយអាវុធហត្ថចូលសោធននិវត្តន៍ និងមេបញ្ជាការរងក្រុងស្រុកទាំង ១១ និងក្រុមការងារកងរាជអាវុធហត្ថខេត្ត មួយចំនួនទៀត។