You are currently viewing ឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តតាកែវ

ឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តតាកែវ

តាកែវ៖ ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តតាកែវ លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ បានអញ្ជើញប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តតាកែវ។ ដោយបានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃមេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយអាវុធហត្ថចូលសោធននិវត្តន៍ និងមេបញ្ជាការរងក្រុង/ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។