កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២២ លោកវរសេនីយ៍ឯក ទេព សុផាន់ណា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងាររៀបចំអភិវឌ្ឍន៍ទីតាំងដីបម្រុងថ្មីរបស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាមួយជំនាញសុរិយោដី មន្ទីរធនធានទឹក និងឣាជ្ញាធរពាក់ព័ន្ធ ធ្វើការវាស់វែងដីបម្រុងថ្មី របស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិ ដែលមានទីតាំងនៅទីតាំងដីភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ចំនួនដីបណ្នោះអាសន្នទំហំ ៤,៤០២,២៦៧ម៉ែត្រការ៉េ)។