ក្រចេះៈ នៅវេលាម៉ោង០៥ និង៤៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ បានសហការជាមួយ កម្លាំងចម្រុះខេត្តក្រចេះ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ស្ថិតនៅចំណុច ភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមប្រភពពត៌មានពីលោកវរសេនីយ៍ទោ ស្រ៊ុន សោភ័ណ្ឌ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ
កម្លាំងបានធ្វើការចាប់យកវត្ថុតាង មួយចំនួន រួមមានៈ
០១. រថយន្ត ចំនួន០១គ្រឿង
០២. ឈើអារប្រភេទសុក្រំ ចំនួន៨០ដុំ។
វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។