កំពង់ធំ៖ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រជុំផ្សព្វផ្សាយដល់យោធិនដល់អាយុចូលនិវត្តន៍ឆ្នាំ២០២០, ២០២១ និង២០២២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយសមាសភាពចូលរួម លោក លោកស្រីមេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក/ក្រុង និងនាយ នាយរងដល់អាយុចូលនិវត្តន៍ចូលរួមផងដែរ ។