ប៉ៃលិន៖ នៅវេលាម៉ោង ២០ និង ៣០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៥៧០៣ ដឹកនាំដោយលោក វរសេនីយ៍ត្រី ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះល្បាតនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដល់ចំណុចមុខហុងបូ ក៏ប្រទះឃើញមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ ក៏បានចុះធ្វើការសួរនាំ រួចបានឆែកឆែរក៏ប្រទះឃើញថ្នាំញៀនចំនួន ០១កញ្ចប់តូច និងបានឃាត់ខ្លូនជនសង្ស័យ ០១នាក់ ឈ្មោះ សូត្រ ឌីណា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ វត្ថុតាងចាប់យករួមមានថ្នាំញៀនចំនួន ០១កញ្ចប់តូច, ដែកកេះចំនួន០១, ប្រាក់ ២០០០រៀល, ទូរស័ព្ទមួយគ្រឿង។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿតាមនីតិវិធី។