ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអនុញ្ញតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ វេទិកាទេសចរណ៍អាស៊ានលើកទី៤០(40th ASEAN TOURISM FORUM, ATF) នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «អាស៊ាន : សហគមន៍សន្តិភាព និងអនាគតតែមួយ» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ និងផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្រៅផ្លូវការ ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧-២០ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។