ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) បានដឹកនាំប្រជុំវាយតម្លៃយោធិននៃវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២១។ សមាសភាពចូលរួមមាន ឧត្តមសេនីយ៍ នាយករងទាំងអស់ លេខាធិការដ្ឋាន ប្រធានមន្ទីរកសាងកម្លាំង និងនាយការិយាល័យបុគ្គលិក។