You are currently viewing លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារទីចាត់ការគណបក្សស្រុករមាសហែក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារទីចាត់ការគណបក្សស្រុករមាសហែក

ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ទី ៧ ខែមករា ឆ្នាំ ២០២២ នៅស្រុករមាសហែក ខេត្តស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារ​ចុះជួយខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារទីចាត់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែកខេត្តស្វាយរៀង។
អគារទីចាត់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យ​ប្រើប្រាស់​នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលបំរើឲ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមាន​ភាព​ចាស់ទុំខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេច​តេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ​ពេញលេញ។