You are currently viewing លោកវរសេនីយ៍ឯក កាន់ ទ្រី ដឹកនាំមន្ត្រីអាវុធហត្ថខេត្តព្រៃវែងគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក ប៊ី វិបុល

លោកវរសេនីយ៍ឯក កាន់ ទ្រី ដឹកនាំមន្ត្រីអាវុធហត្ថខេត្តព្រៃវែងគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក ប៊ី វិបុល

ព្រៃវែង៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក កាន់ ទ្រី មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក ប៊ី វិបុល មេបញ្ជាការរង មូលដ្ឋានស្រុកមេសាង ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ ដោយរោគាពាធ និងបាននាំយកថវិកា គ្រឿងឧបភោគបរិភោគមួយចំនួនមានអង្ករ ១០០ គីឡូក្រាម, មីសៀម ០៤កេស, ទឹកបរិសុទ្ធវីតាល់ ០៥កេស, ទឹកផ្លែឈើ +ទឹកក្រូច ០៥កេស, ទឹកត្រី ០៥ យួរ, ទឹកស៊ីអ៊ីវ០៥ យួរ និងថវិកា ចំនួន ៧,៥០០,០០០ រៀល ថវិកាទាំងអស់នេះ ជាថវិកាផ្ទាល់របស់លោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងថវិកា នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រៃវែង។