រតនគិរី៖ នៅវេលាម៉ោង ១៥:០០នាទី ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ ដោយ មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគីរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក អនុសេនីយ៍ឯក សេង កុសល មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះឃាត់ដើម្បីត្រួតពិនិត្យរថយន្ត ចំនួន០១គ្រឿងដែលបានដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅ លើផ្លូវ ៧៨A ទល់មុខ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ស្ថិតនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី បន្ទាប់ពីត្រួតពិនិត្យរួចកម្លាំងបានចាប់យកវត្ថុតាងមាន រថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២B.១៦២០ ចំនួន ០១ គ្រឿង ឈើប្រភេទលេខ១ សុក្រម ចំនួន ១៤ដុំ ស្មើនឹង ១.៦៥០ ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើបកែវចាត់ការបន្ត។