You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង នាយទាហាននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង នាយទាហាននៃកងរាជអាវុធហត្ថ

ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរមុខតំណែង នាយទាហាននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងពិធីមានការអញ្ជើញចូលរួមពីលោកលោកស្រី អភិបាលនៃគណៈអភិបាលក្រុង/ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង /ស្រុក លោកឧត្តមសេនីយ៍/វរសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយលេខាធិការដ្ឋាន នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។