កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ បានអញ្ជើញប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយបានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយអាវុធហត្ថចូលសោធននិវត្តន៍ និងមេបញ្ជាការរងក្រុង/ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។