You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣២ លានរៀល ដល់គ្រួសារអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣២ លានរៀល ដល់គ្រួសារអាវុធហត្ថ

កណ្តាល៖ រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តំណាង លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំ លោកមេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរ និងលោកស្រី នាយការិយាល័យគោលនយោបាយស្តីទីចូលរួមប្រគល់ថវិកា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣២,៥០៣,៥០០រៀល និងគ្រឿងឧបើភោគបរិភោគមួយចំនួន ជូនដល់គ្រួសារសព លោក អនុសេនីយ៍ឯក នង សុភាព ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង ដែលបានទទួលមរណភាព កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានឲ្យដឹងថា នេះគឺជាការសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគ ដោយទឹកចិត្តសប្បុរសធម៌ របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទូទាំងរាជធានី-ខេត្ត ដែលបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្ត។ តំណាងគ្រួសារសព ក៏បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្ត និងការលះបង់ របស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទូទាំងរាជធានី ខេត្ត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំ ប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។