ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំជួរបញ្ជាការ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងបានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីឧត្តមសេនីយ៍ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយសេនាធិការ នាយខុទ្ទកាល័យ។
កិច្ចប្រជុំនេះ ពិភាក្សា ឆ្លងរបាយការណ៍បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០២២។