You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង មានរៀបចំពិធីចែកអាវភ្លៀង ពិល និងថវិកាមួយចំនួន ជូនដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង មានរៀបចំពិធីចែកអាវភ្លៀង ពិល និងថវិកាមួយចំនួន ជូនដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង មានរៀបចំពិធីចែកអាវភ្លៀង ពិល និងថវិកាមួយចំនួន ជូនដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សរុបចំនួន២០៦នាក់
ក្រោមអធិបតីភាព លោកឩត្តមសេនីយ៏ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការង នាយរងសេនាធិការ និងនាយអាវុធហត្ថជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះផងដែរ លោកឩត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៏សំណេះសំណាល និងផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ បំពេញភារ:កិច្ចជំនាញ អោយបានល្អប្រសើរ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងពិធីនេះផងដែរ លោកឩត្តមសេនីយ៏ត្រី មេបញ្ជាការ បានផ្តល់នូវថវិកា ដល់កម្លាំងកងរាជអាវុធហត្ថចំនួន៧៦នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន
២ម៉ឺនរៀល។ ដោយឡែក អាវភ្លៀង និងពិល ត្រូវបានចែកជូន ដល់កម្លាំងកងរាជអាវុធហត្ថចំនួន ២០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន អាវភ្លៀងចំនួន០១។ ចំណែកពិលត្រូវបានចែកជូនដល់កម្លាំងកងរាជអាវុធហត្ថចំនួន ១៤៤នាក់ ដោយក្នុងម្នាក់ៗ ទទួលបានពិល ចំនួន០១គ្រឿង។
%e1%9f%a7%e1%9f%a1

%e1%9f%a7%e1%9f%a2

%e1%9f%a7%e1%9f%a3

%e1%9f%a7%e1%9f%a4

%e1%9f%a7%e1%9f%a5

%e1%9f%a7%e1%9f%a6

%e1%9f%a7%e1%9f%a7

%e1%9f%a7%e1%9f%a8

%e1%9f%a7%e1%9f%a9