You are currently viewing ឧត្ដមសេនីយ៍ទោ នាង សុជីវី អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង

ឧត្ដមសេនីយ៍ទោ នាង សុជីវី អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្ដមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ បានអញ្ជើញប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយបានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយអាវុធហត្ថចូលសោធននិវត្តន៍ និងមេបញ្ជាការរងក្រុង/ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។