កំពត៖ នៅវេលាម៉ោង១៧ និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឈូក ដឹកនាំដោយលោកវរសេនីយ៍ត្រី សៅ វាសនា នាយការិយាល័យព្រហ្មទណ្ឌ បានចុះឃាត់ខ្លួនឈ្មោះ ប៉ែន នួន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរអាជីវករ រស់នៅផ្ទះលេខ៧៥អា ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ពីបទឆបោកមានស្ថានទម្ងន់ទោស និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅក្នុងកំឡុងខែមិថុនា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។
ដោយបានឃាត់ខ្លួននៅចំណុចភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ៣៨ អ.យ.ង ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ របស់លោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត បច្ចុប្បន្នមន្ត្រីជំនាញបានចាត់ការតាមនីតិវិធី។