បាត់ដំបង៖ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តបាត់ដំបង លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ បានអញ្ជើញប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយបានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយអាវុធហត្ថចូលសោធននិវត្តន៍ និងមេបញ្ជាការរងក្រុង/ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។