អហ កណ្តាល៖ វេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ កម្លាំងអាវុធហត្ថក្រុងតាខ្មៅបានបង្ក្រាបការរក្សាទុកនូវសារធាតុញៀនខុសច្បាប់និងបានឃាត់ខ្លួនជនង្ស័យចំនួន០២នាក់។ 1/ឈ្មោះ សុខ ស៊ិនិត ភេទប្រុស មុខរបរធ្វើសំណង់ មានទីលំនៅខាងលើ។ 2/ឈ្មោះ អាត សម្ភ័ស ភេទប្រុស មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ បន្ទាប់មកកម្លាំងជំនាញបានសុំការអនុញ្ញាតពីអយ្យការអមសាលាដំបូងខេត្តបន្តឆែកឆេរផ្ទះឈ្មោះ សើន ស៊ីណាត ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ត្រូវជាឪពុករបស់ជនសង្ស័យឈ្មោះ សុខ ស៊ិនិត។ ចាប់យកវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៌សថ្លា ប្រភេទសារធាតុញៀន ០៦កញ្ចប់,ដាវសាម៉ារៃ ០១ និងសម្ភារៈវិចខ្ចប់មួយចំនួន។

អាវុធហត្ថក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន
- Post author:Eng Hy
- Post published:September 1, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឹ រឹបអូសឈើចំនួន ១៦៣សន្លឹកដែលឈ្មួញលាក់ទុក!

កម្លាំងអាវុធហត្ថខេត្តក្រចេះបង្ក្រាបបទល្មើសព្រៃឈើ

មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាត

អាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពេជ្រាដា ផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យគោរពតាមវិធានការ
