ព្រៃវែង៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅវេលាម៉ោង ២១ និង៣៥នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ កម្លាំងមន្ទីរបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំចាមារ បានចុះបង្រ្កាបករណីហឹង្សាកើតឡើងចំនុចផ្ទះឈ្មោះ អេង ធា (ផ្ទះរៀបមង្គលការ) នៅភូមិអញ្ចាញ ឃុំក្របៅបង្ករដោយជនសង្ស័យឈ្មោះ អេង ធ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ បានយកកាំបិតផ្គាកកាប់ទៅលើជនរងគ្រោះឈ្មោះ ខុន បូរី ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិត្បូងវត្ត ឃុំក្របៅ បណ្តាលអោយរងរបួសត្រង់ឆ្អឹងដងកាំបិតខាងឆ្វេង ប្រអប់ដៃខាងស្តាំ (បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត)។
បច្ចប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី៕