You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញផ្សព្វផ្សាយឯកសារព្រឹត្តិការណ៍ ឆ្នាំ២០២២ សម្ដេច តេជោ អញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញផ្សព្វផ្សាយឯកសារព្រឹត្តិការណ៍ ឆ្នាំ២០២២ សម្ដេច តេជោ អញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា

កណ្តាល៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំផ្សព្វផ្សាយ ឯកសារព្រឹត្តិការណ៍ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ច នៅមីយ៉ាន់ម៉ា។ ដោយឡែក លោក មេបញ្ជាការ មេបញ្ជាការរង ក្រុងស្រុកទាំង ១១ និងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ក៍បានចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយ តាមរយៈប្រព័ន្ធវីដេអូ Microsoft teams នៅតាមបណ្តាក្រុងស្រុកទាំង ១១ ផងដែរ។ ក្នុងឱកាសនោះ លោក មេបញ្ជាការ ក៏បានសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការពារ បង្ការ ទប់ស្កាត់ កុំឱ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ (អូមីក្រុង) ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រួសារ ត្រូវតែអនុវត្តវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដូចជា ពាក់ម៉ាស វ៉ែនតា លាងដៃនឹងអាល់កុល និងសាប៊ូ រក្សាគម្លាត (៣កុំ ៣ការពារ)។