កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកកំពង់លែង ដឹកនាំដោយលោក វវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជការរង កងរាជអាវុធហត្ថខេត្តបាន ចូលរួមជាមួយក្រសួងបរិស្ថាន អាជ្ញាធរខេត្ត/ស្រុក និងប្រជាពលរដ្ឋ ចូលរួមដាំដើមរាំង ដើមសណ្ដាន់ ដើមឬស្សី និងដើមរំដេញចំនួន ៦៧៣៥ដើម ក្រោមអធិបតីភាព ឯកឧត្ដម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង នៅចំណុចភូមិថ្នល់ឈើទាលឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (ដីព្រៃលិចទឹកតំបន់៣)។