មណ្ឌលគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានរៀបចំពីធីផ្សព្វផ្សាយ ឯកសារព្រឹត្តិការណ៍ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ ពិធីនេះក្រោមអធិបតិភាពលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដោយមានវត្តមាន វរសេនីយ៍ឯកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ ការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការ។