កោះកុង៖ រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយផែនការ រៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាព វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ខេត្តព្រះសីហនុ ខេត្តកោះកុង នៅតារាសាគរ ស្រុកគីរីសាគរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ សមាសភាពចូលរួមមេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ និងនាយ/នាយរងជាច្រើនរូបផងដែរ។