សៀមរាប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមករា ឆ្នាំ២០២២ និងទិសដៅការងារ ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យផែនការ លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុកផងដែរ។