ឧត្តរមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជាលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ស្តីពីការបង្ករបង្កើនផលដាំដុះចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់នៅតាមអង្គភាព ដើម្បីកាត់បន្ថយការហូបបន្លែត្រីសាច់ដែលមានសារធាតុគីមី ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ជាក់ស្តែងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានប្រមូលផលស្ពៃសរុបចំនួន ១១៥គីឡូក្រាម ចែកជូនដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ។