តាកែវៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយ ផែនការណែនាំ និង ចាត់តាំងអនុវត្តគោលការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការការពារ និងអភិរក្ស ធនធានធម្មជាតិនៅកម្ពុជា ឧទ្ទេសនាមដោយលោក វរសេនីយ៏ត្រី ជំុ សីុប៉ូ ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីនាយ នាយរង កងរាជអាវុធហត្ថសរុបចំនួន ២៨១នាក់។