បាត់ដំបង៖ នៅម៉ោង ២០:០៥ នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបានចាប់ខ្លួនជនត្រូវចោទឈ្មោះ ឆាត់ កុម្ភៈ ហៅ នាង ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរគ្មាន ទីលំនៅផ្ទះលេខ៦៩៩ ក្រុមទី២៨ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង តាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ ០៨ ត.ព្រ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ របស់លោក គី ទីម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នការិយាល័យជំនាញបានចាត់ការតាមនីតិវិធី ។