កែប៖ ព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធតិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកស្នងការ ស្នងការរង នាយការយាល័យ មេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តកែបជាច្រើនរូបទៀត។