កោះកុង៖ នៅវេលាម៉ោង០២:៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរង និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ និងមាន ការសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានឃាត់ ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សើ ហ្វីអ៊ី ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅបន្ទប់ជួល ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់, ម៉ូតូ ០១គ្រឿង ប្រាក់រៀល ៣០៥,០០០រៀល, ទូរស័ព្ទដៃ ០១គ្រឿង, ដែកឆាប០១ និងឧបករណ៍សំរាប់ជក់មួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញងរាជអាវុធហត្ថខេត្តកំពុងអនុវត្តតាមនីតិវិធី៕