You are currently viewing ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

កំពង់ធំៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ២៣ និង៥០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតំបន់១មករា ភូមិតាភោក ក្នុងឃំុបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

បើតាមប្រភពពត៌មានពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. ហួន សុភក្រ្ដ័ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឈើទាល ឃំុកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ
០២. សែម ភិរម្យ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឈើទាល ឃំុកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ
០៣. ទ្រី ភារី អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃស្រងែ ឃំុបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ
០៤. អុន សំអន អាយុ២៩ឆ្នាំ រស់នៅភូមិត្រស់ ឃំុបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់
០២. ទូរស័ព្ទចំនួន០៣គ្រឿង
០៣. ម៉ូតូចំនួន០២គ្រឿង
០៤. នាឡិកា ចំនួន០១គ្រឿង
០៥. កាបូប ចំនួន០១ និងដែកកេះចំនួន០១។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ចាត់ការបន្តតាមនីតិវិធី។
91

92

93