You are currently viewing វរសេនីយ៍ឯក ប៊ូវ ថុល អញ្ជើញផ្សព្វផ្សាយ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នៅមីយ៉ាន់ម៉ា

វរសេនីយ៍ឯក ប៊ូវ ថុល អញ្ជើញផ្សព្វផ្សាយ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នៅមីយ៉ាន់ម៉ា

ពោធិ៍សាត់៖ ព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ថ្មីៗឆ្នាំ២០២២ ស្ដីពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ពិធីផ្សព្វផ្សាយនេះក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានសមាសភាពចូលរួមលោកនាសេនាធិការរង  ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ជាច្រើនរូបទៀត។