កោះកុង៖ ព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកោះកុង លោក វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយឯកសារព្រឹត្តិការណ៍ ឆ្នាំ២០២២ ស្តីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដោយឡែកនៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការក៏បានធ្វើការផ្សព្វផ្សាយដល នាយទាហាន នាយទាហានរងគ្រប់ៗគ្នាផងដែរ។