ព្រះវិហារ៖ ព្រឹកថ្ងៃចន្ទ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ឈិន សន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំប្រជុំផ្សព្វផ្សាយ ព្រឹត្តិការណ៍ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ចនៅ មីយ៉ាន់ម៉ា។ ពិធីនេះមានការចូលរួមពីលោកឧត្តមសេនីយ៍/វរសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយ-នាយរងការិយាល័យចំណុះ បញ្ជាការដ្ឋាន ដោយឡែកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក មេបញ្ជាការក្រុង/ស្រុក ធ្វើការប្រជុំផ្សព្វផ្សាយដល់នាយ នាយរងអាវុធហត្ថទាំងអស់ផងដែរ ។