ស្វាយរៀងៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្វាយរៀង ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៣ និង៤៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុច សួនរទេះគោ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមប្រភពពត៌មានពី លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. ជា តាំ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃ ស្លែងឃុំពោធិ ស្រុកស្អាង ខេត្តកណ្តាល
០២. អេង វណ្ណី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានមុខរបរអាជីវករ មានទីលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
០៣. សោម ដារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរសិស្ស មានទីលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
០៤. ភីម ភារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់
០២. ទូរស័ព្ទចំនួន០៣គ្រឿង
០៣. ម៉ូតូចំនួន០១គ្រឿង
០៤. ថង់សម្រាប់ដាក់គ្រឿងញៀនចំនួន០៦ថង់
០៥. កាបូបចំនួន០១ និងថ្មទូរសឰ័ដៃ០១
០៦. លុយខ្មែរចំនួន៤សែនរៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។