ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ញ៉េប សុខសាន្ត ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង បានធ្វើការផ្សព្វផ្សាយឯកសារព្រឹត្តិការណ៍ឆ្នាំ២០២២ ស្តីពី ដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕