ព្រៃវែង៖ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នៅរសៀលថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ អនុញ្ញាតឱ្យមន្ទីរទាំង៧ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ ព្រមទាំងស្នាក់ការសន្តិសុខ បានរៀបចំធ្វើការផ្សព្វផ្សាយ ឯកសារព្រឹត្តិការណ៍ ឆ្នាំ២០២២ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ( ០៧-០៨ ) ខែមករា ឆ្នាំ២០២២ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថក្រោមឱវាទ ឱ្យយល់ដឹងនិងជ្រួលជ្រាបទាំងអស់គ្នា ។