You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផានី្នបាន បើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងពិនិត្យវាយតម្លៃយោធិនដល់អាយុចូលនិវត្តន៍

ឧត្តមសេនីយ៍ឯក ស៊ិន សូផានី្នបាន បើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងពិនិត្យវាយតម្លៃយោធិនដល់អាយុចូលនិវត្តន៍

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៩ ខែ មករាឆ្នាំ ២០២២នេះ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងពិនិត្យវាយតម្លៃយោធិនដល់អាយុចូលនិវត្តន៍ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផានី្ន មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីលោកស្នងការ ស្នងការរង នាយក នាយករងសាលាទាំងពី នាយ នាយរងការិយាល័យជំនាញ តំណាងប្រធានវរៈអន្តរាគមន៍ចល័ត ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលដល់អាយុចូលនិវត្តន៍ ជាច្រើនរូបទៀត៕