ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយផែនការលេខ០២/ផក ២០២២ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនយោធិន និងក្រុមគ្រួសារយោធិននៃកងរាជអាវុធហត្ថ (នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២) ដើម្បីចូលរួមអនុវត្តសារាចររបស់រាជរដ្ឋាភិបាលក្នុងការជំរុញការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។