ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២នេះ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន សូផាត នាយករង ទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការដ្ឋាន ដែលបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៥ និង៣០នាទីព្រឹក ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរបួសសើស្បែក នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៦១ ផ្លូវM០៥ បូរីមេគង្គរ៉ូយ៉ាល់ ផ្លូវ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។