You are currently viewing លោកស្រី ដួង វណ្ណា តំណាងលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ចុះសួរសុខទុក្ខនិងចែកអំណោយដល់កងរាជអាវុធហត្ថខេត្តស្វាយរៀង

លោកស្រី ដួង វណ្ណា តំណាងលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ចុះសួរសុខទុក្ខនិងចែកអំណោយដល់កងរាជអាវុធហត្ថខេត្តស្វាយរៀង

ស្វាយរៀង: រសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វារៀង លោកស្រីដួង វណ្ណា សមាជិសភាមណ្ឌុលស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រិទ្ធសភា និងអធិការកិច្ច អមដំណើរដោយលោកស្រីពៅ សុភាព អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកម៉ែន វិបុល
អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញមកស៊ួរសុខទុកដល់កងកំលាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងឱកាសសួរសុខទុកលោកជំទាវបានលើកឡើងថា ជារៀងរាល់ឆ្នាំនូវរដូវបុណ្យភ្ជំបិណ្ឌ លោកតែងតែបានមកសួរសុខទុកដល់កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទដែលឈរជើងនៅក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរដូវបុណ្យទាន ក្នុងឱកាសនេះលោកស្រីបាននាំមកនូវអំណោយដូចជា ៖ ស្រាបៀ ១០ កេះ មី ៣០ កេះ ទឹកសុទ្ធ ២០ យូ ទឹកក្រូច ១០ កេះ ត្រីខកំប៉ុង ៥ កេះ ប៊ីចេង ៥ គីឡូក្រាម មីស៊ួរ ៥ គីឡូក្រាម មើមខ្ទឹមសរ ៥ គីឡូក្រាម នំអន្សមចំនួន៥០ នំ និងបានឧបត្ថម្ភថវិការ ចំនួន៥០ នាក់ក្នុងម្នាក់ៗទទួលបាន ២មឺុនរៀលទៀតផង៕
v1

v2

v3

v4

v5

v6

v7