ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ បានអញ្ជើញប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយអាវុធហត្ថចូលសោធននិវត្តន៍ និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថរាជធានីភ្នំពេញ ដែលមានការពាក់ព័ន្ធ។