You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញផ្សព្វផ្សាយឯកសារព្រឹត្តិការណ៍ឆ្នាំ២០២២ ស្ដីពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញផ្សព្វផ្សាយឯកសារព្រឹត្តិការណ៍ឆ្នាំ២០២២ ស្ដីពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ

រតនគិរី៖ ព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញផ្សព្វផ្សាយឯកសារព្រឹត្តិការណ៍ឆ្នាំ២០២២ ស្ដីពីដំណើរទស្សនកិច្ចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជូនដល់ នាយទាហាន នាយទាហានរង និងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ។ កម្មវិធីនេះដែរមានការអញ្ជើញចូលរួមស្ដាប់ពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថក្រុង/ស្រុកទាំង ៩ នាយ នាយរង និងពលអាវុធហត្ថទាំងអស់។