មណ្ឌលគិរីៈ នៅវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា បានធ្វើការឃាត់រថយន្តដឹកឈើល្មើសច្បាប់ចំនួន០១គ្រឿង ស្ថិតនៅចំណុច ច្រកឡាប៉ាខេ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
បើតាមប្រភពពត៌មានពីមន្ត្រី កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ភ្នាក់ងារ GRK News បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ រួមទាំងវត្ថុតាង មួយចំនួនរួមមានៈ
០១. រថយន្តប្រភេទឡង់គ្រីស័រ ចំនួន០១គ្រឿង
០២. ឈើប្រភេទធ្នង ចំនួន១៩ដុំ។
វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កំពុងរៀបចំឯកសារ ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។