ស្វាយរៀង៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ទោ ប៉ាង ជឿន ប្រធានមន្ទីរទំនាក់នងកិច្ចការសាធារណៈ បានបើកកិច្ចប្រជុំផ្សព្វផ្សាយឯកសារព្រឹត្តិការណ៍ឆ្នាំ២០២២ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដល់នាយទាហាន នាយទាហានរង និងពលទាហាន កងរាជអាវុធហត្ថខេត្តស្វាយរៀង។