បន្ទាយមានជ័យៈ ក្មេងទំនើងចំនួន០២នាក់ បានបង្កជំលោះក្នុងវង់ផឹកសីុ ឈានទៅដល់យកកាំបិតកាប់ទៅលើគូរសត្រូវ បណ្តាលឲ្យរងរបួសយ៉ាងដំណំ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានអោយដឹងថា
ក្រោយពីកើតហេតុរួចម្តាយជនរងគ្រោះឈ្មោះឈឺន សីុនួន អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្នុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើការប្តឹងឈ្មោះពួក ខួច ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះសាត គឹមហៀក និងឈ្មោះប៉េង រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងបក្សពួកជាច្រើនទៀត ដែលបានប្រើអំពើហិង្សាមកលើកូនរបស់គាត់ឈ្មោះ ឈើត ចក់ ភេទប្រុស អាយុ២៣ឆ្នាំ បណ្តាលអោយរងរបួសក្បាល ស្មា និងខ្នង ជាច្រើនកាំបិត។
ក្រោយពីបានទទួលពាក្យបណ្តឹងហើយ លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម បានដឹកនាំកម្លាំងកងរាជអាអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ហើយបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាសួរ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានអោយដឹងថា បើតាមចំលើយរបស់ជនសង្ស័យទាំង០២នាក់បានឆ្លើយថា នៅមុនកើតហេតុនោះខ្លួននិងបក្សពួកជាច្រើននាក់ទៀតបាននាំគ្នាផឹកសីុនៅផ្ទះឈ្មោះពួក ខួច យ៉ាងសប្បាយក្រោយមក ក៍មានជំលោះ នៅក្នុងវង់ផឹកសីុបណ្តាអោយឈ្មោះពួក ខួច មានការខឹងសម្បាយ៉ាងខ្លាំង នឹងឈ្មោះឈើត ចក់ ស្រាប់តែពេលនោះឈ្មោះពួក ខួច និងឈ្មោះ សាត គឹមហៀក និងឈ្មោះប៉េង រត់ទៅយកកាំបិតមកកាប់លើឈ្មោះឈើត ចក់ ជាច្រើនកាំបិតបណ្តាលអោយរងរបួសជាទម្ងន់។ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅបន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតភ្លាមៗផងដែរ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថា ក្រោយពីបានចំលើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ និងមានភស្ដុតាងជាក់លាក់ ត្រូវបានកំលាំងអាវុធហត្ថការិយាល័យព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។ ចំណែកបក្សពួកផ្សេងទៀតកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនបន្តទៀតផងដែរ។