ស្វាយរៀង៖ ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក យស សុវណ្ណា នាយសេនាធិការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំកងកម្លាំងកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលបុណ្យសពម្ដាយ លោកស្រីអនុសេនីយ៍ឯក សឹង សុវណ្ណី អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណៈភាពនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយរោគាពាធ ស្ថិតនៅភូមិកណ្ដាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងពិធីនោះលោកវរសេនីយ៍បាននាំមកនូវថវិកា ចូលរួមបុណ្យសពមាន លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ថវិកាចំនួន ២,០០០,០០០ រៀល (ពីរលានរៀលគត់) និងនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តស្វាយរៀងថវិកា ៣,៨២៥,០០០រៀល (បីលានប្រាំបីសែនពីរម៉ឺនប្រាំពាន់រៀលគត់) សរុបថវិកាទាំងអស់ចំនួន ៥,៨២៥,០០០រៀល។