ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី តូ ឆៃលាង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ បានដឹកនាំម្ត្រីក្រោមឱវាទនាំយកថវិកា និងគ្រឿងឧបភោគបរិភោគមាន អង្ករ ២បេ, ទឹកផ្លែឈើ ១កេស, ត្រីខ ១យួរ, ទឹកដោះគោឆៅ ១យួរ, ទឹកត្រី ១យួរ, មីម៉ាម៉ា ១កេស, ទឹកបរិសុទ្ធ ១កេស, សរុបថវិកាចំនួន ១,១៨០,០០០រៀល ចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក អ៊ឹម ស៊ីណូ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាល នៅផ្ទះស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ត្រី តូ ឆៃលាង អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ
- Post author:Sery Vutha
- Post published:January 23, 2022
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ