ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបង្ការជំងឺឆ្លងកូវីដ.១៩ យកវ៉ាក់សាំងធ្វើជាឆ្អឹងខ្នងនៃការប្រយុទ្ធប្រឆាំងជំងឺនេះ និងអនុវត្តន៍តាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី៤ ជូនយោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថ។ ការចាក់វ៉ាក់សាំងដូសទី៤ នេះ ប្រព្រឹត្តិទៅនៅ ៤ទីតាំង ១.នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ២.នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៣.នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ៤.នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ។